ព័ត៌មានជាតិ

ភ្លៀងធ្លាក់មួយមេ កោះកុងលិច

កោះកុងៈ យោងតាមផេកព័ត៌មានខេត្តកោះកុង បានឲ្យដឹងថា ផ្លូវមួយចំនួន និង ផ្ទះប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងរងការជនលិច ព្រោះតែទឹកភ្លៀងធ្លាក់ បរិមាណច្រើនឥតឈប់តាំងម៉ោង១២យប់។

ប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដាថា ជាលើកដំបូង ដែលរងការជនលិចទឹកភ្លៀង ហើយបានបង្កការ លំបាកតាំងពីម៉ោង៣ជិតភ្លឺ។

ពលរដ្ឋបន្ថែមថា ប្រព័ន្ធលូទឹកស្អុយទំហំតូច មិនទ្រាំទ្រនឹងបរិមាណទឹកបានច្រើនទេ។ ម៉្យាងទៀត សំណល់ សំរាមតាមមាត់លូ និងប្រឡាយលូមេជុំជិតទៅដោយស្មៅបបុសជាដើម។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ គូសបញ្ជាក់ថា លោកក៏បានចុះពិនិត្យនៅទីតាំង ដែលពលរដ្ឋរងផលប៉ះពាល់ភ្លាមៗដែរ។

លោកបន្តថា ការជនលិចបែបនេះ ដោយសារប្រឡាយលូមេបញ្ចេញទឹក ចេញគោករាក់លាយឡំ នឹងកាកសំណល់សំរាម ពិសេសបរិមាណទឹកច្រើនពេក ឥឡូវលោក និងអាជ្ញាធរពាក់ព័ន្ធ កំពុងដុតដៃដុតជើងស្តារប្រឡាយណាបិទផ្លូវ ដើម្បីរំដោះភាពជនលិចហើយ៕

មតិយោបល់