ព័ត៌មានជាតិ

សូមជួយ Share! អ្នកទៅលេងសៀមរាប មិនអាចចតរថយន្ត នៅមុខប្រាសាទអង្គរវត្តទៀតទេ

សៀមរាប: អាជ្ញាធរជាតិអប្សរា នឹងបញ្ឈប់ប្រតិបត្តិការចំណតរថយន្តបណ្តោះអាសន្ន មុខប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ តទៅ។

ម្ចាស់រថយន្តគ្រប់ប្រភេទ ត្រូវចូលចតរថយន្តរបស់ខ្លួន នៅចំណតរថយន្តថ្មី ដែលបានរៀបចំរួចរាល់ និងមានទីតាំងនៅផ្នែកខាងលិច។

ចំពោះទីតាំងចំណតរថយន្តបណ្តោះអាសន្ន នឹងត្រូវរៀបចំជាកន្លែងដាំកូនឈើឡើងវិញ ដោយរក្សាមួយផ្នែក សម្រាប់ប្រើប្រាស់ជាចំណតរ៉ឺម៉កកង់បី។

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោមបន្ថែម៖

មតិយោបល់