កណ្តាលៈ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី គ្រឿងញៀនស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ (ស្រី០១នាក់)។
វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ៣០កញ្ចប់, ថ្នាំយ៉ាម៉ា ពណ៌ក្រហម ចំនួន២០៣០គ្រាប់, ថ្នាំគ្រវីពណ៌ផ្កាឈូក (អ៊ិចស្តាស៊ី) ចំនួន ៤៩គ្រាប់, ទូរស័ព្ទដៃ ចំនួន ០២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ០៤គ្រឿង, សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី៕
មតិយោបល់