ព័ត៌មានជាតិ

រថយន្តឡង់គ្រឺស័រ បើកឆ្លងផ្លូវជ្រុលទៅបុករថយន្តព្រូសរងការខូចខាត

ភ្នំពេញ: រថយន្តឡង់គ្រឺស័រមួយគ្រឿង បានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្តតូយូតាព្រូសមួយគ្រឿងចំហៀងខាងឆ្វេង បណ្ដាលឲ្យរងកាខូចខាត សំណាងដែរមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ កែងនិងផ្លូវR៨បឹងកក់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-1525 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ត្រង់ផ្លូវទំបន់៧០ ក៏បានបត់ឆ្វេងដៃទៅទិសខាងលិច ជ្រុលទៅបុករថយន្តតូយូតាព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AF-0171 ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ ទិសដៅពីលកើតទៅលិចចំផ្នែកចំហៀងខាងឆ្វេង រងការខូចខាតទ្វារទាំងពីរ ចំណែករថយន្តឡង់គ្រឺស័រក្រពឹតកាងខាងមុខផ្នែកខាងស្តាំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តឡង់គ្រឺស័រ បានចេញសំណងចំនួន១០០ដុល្លារទៅឲ្យខាងរថយន្តព្រូស ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់