ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករ៉ូឡូធ្វើផ្លូវ បណ្ដាលឲ្យរបួសធ្ងន់សន្លប់បាត់ស្មារតី

ព្រៃវែង: កាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១១ ភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ និងរ៉ូឡូកង់កៅស៊ូធ្វើផ្លូវក្រុមហ៊ុនចិន បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់។

ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខ ព្រៃវែង 1L-2942 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (សន្លប់បាត់ស្មារតី) ធ្វើដំណើរពីកើតទៅលិចបានបុករ៉ូឡូធ្វើផ្លូវជាតិលេខ១១ ដែលបញ្ឈរទុកក្នុងការដ្ឋាន បណ្តាលឲ្យរងរបួសធ្ងន់ ។
អ្នកបើកបរឈ្មោះ ផាន់ នូ ភេទប្រុស អាយុ ២០ឆ្នាំ រស់ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

មូលហេតុ៖ ដោយសារអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូវសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ៕

មតិយោបល់