ព្រះសីហនុៈ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង៥៥នាទីថ្ងៃត្រង់ អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយព្រះសីហនុទ្វារចរន្តF2A ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្ដូរ Fuse Cut Out ដែលឆេះខូចនៅបន្ទប់ភ្លើងលេខPMT68 បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖
១/ភូមិ០១ ភូមិ០២ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។
២/ភូមិចំណោតរាម ភូមិគគីរ ភូមិពូធឿង ឃុំបិតត្រាំង ខេត្តព្រះសីហនុ។
៣/ភូមិស្មាច់ដែង ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ២និង០០នាទីរសៀល៕
មតិយោបល់