កំពង់ធំៈ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣៥នាទី នៅតំបន់បុស្សធំ ស្ថិតភូមិភ្លង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកាំភ្លើងកែឆ្នៃ ។
ជនរងគ្រោះឈ្មោះ ម៉ឹង រ៉េ ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុ ជារៀងរាល់ថ្ងៃ ជនរងគ្រោះ និងបងប្អូនជីដូនមួយ តែងតែនាំគ្នាដើរបាញ់
សត្វដោយកាំភ្លើងខ្យល់ ដែលប្រើគ្រាប់កង់ លុះដល់វេលាកើតហេតុ ជនរងគ្រោះ បានកាន់កាំភ្លើងចេញពីរោងចាំចំការស្វាយចន្ទី ប្រហែល ៥០ម៉ែត្រ ក៏សប់ខ្យល់
បញ្ចូលគ្រាប់ រួចលីកាំភ្លើងដើរបន្តទៅមុខទៀត រហូតដល់ត្រង់ផ្លូវរទេះ មានត្រី ជនរងគ្រោះឲ្យកាំភ្លើងទៅប្អូនកាន់ម្តង គ្រាន់តែបានកាំភ្លើងមកភ្លាម ប្អូនជនរងគ្រោះ ក៏លើកលីដាក់លើស្មារ រីឯជនរងគ្រោះចុះចាប់ត្រី បន្ទាប់មកស្រាប់តែឮសូរសំទ្បេងកាំភ្លើងផ្ទុះ ពេលមើលកាណុងកាំភ្លើងឃើញមានផ្សែងហុយ ខណៈជនរងគ្រោះដួលផ្ងារ បាត់មាត់ឈឹង បីនាក់បងប្អូនបាននាំគ្នាលើកជនរងគ្រោះពីក្នុងទឹក រំពេចនោះឈ្មោះ អ៊ី ភេទប្រុស រស់នៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះ ដាច់ខ្យល់ស្លាប់នៅតាមផ្លូវ បន្ទាប់មកទើបរាយការណ៍ ជូនសមត្ថកិច្ចឲ្យបានដឹង។
ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច័យ ឃើញមានស្លាកស្នាមរបួសនៅលើកញ្ចឹង.ក ខាងក្រោយ មានស្នាមរបួសមុតចូលសាច់ទំហំ
១ស.ម ហើយពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ ពោលជនរងគ្រោះស្លាប់ ដោយសារត្រូវគ្រាប់កង់ប្រាកដមែន និងបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់