ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា ជនជាតិចិនម្នាក់ ជិះម៉ូតូបុកខឿនពុះចែកផ្លូវ ស្លាប់មួយរំពេច

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរចរណ៍ ដោយបុរសជនជាតិចិនម្នាក់ បានជិះម៉ូតូបុកខឿនពុះចែកផ្លូវ បណ្តាលឱ្យស្លាប់មួយរំពេច កាលពីព្រឹកថ្ងៃ ទី៨ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចជិតរង្វង់មូល ៧ជាន់ចាស់ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Li You Pan អាយុ២៥ឆ្នាំ មិនទាន់ស្គាល់ លេខលិខិតឆ្លងដែន ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Areblade ពណ៌ ក្រហម-ខ្មៅ គ្មានស្លាកលេខ មានទិសដៅពីលិចទៅកើត។ មកដល់ចំណុចខាងលើ ក៏ចង្កូតបុកខឿនពុះចែកផ្លូវ បណ្ដាលឱ្យមនុស្សផ្លោង ទៅលើសួនស្លាប់មួយរំពេច។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ច យកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារ និងស្ថានទូតមកទទួល៕

មតិយោបល់