ភ្នំពេញៈ នៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៥និង៥០នាទី មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចូលរួមជាមួយ អាជ្ញាធរខណ្ឌដូនពេញ មន្ទីរពាណិជ្ជកម្ម និងកំលាំងចម្រុះ ចុះឆែកឆេរទីតាំងអាជីវកម្ម ស្ថិតនៅផ្ទះលេខ ៨៨ មហាវិថីនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅហាងលក់រថយន្ត(បណ្តុំរថយន្តទំនើប អន្តរជាតិពាន់លាន់)ពុំមានច្បាប់អនុញ្ញាតិ និងនាំទំនិញចូលពុំមានច្បាប់ ដូចជា ដំណាប់ផ្លែឈើចំរុះ ៤៥កេស , ទឹកយ៉ាអួរ ១០កេស , ទឹកស្ក ៥ពីដុង ម្សៅទឹកដោះគោ ៥កេស សាច់បាក់យ៉ុង ៤កេស ម្សៅមី ២កេស គ្រឿងផ្សំប័រ ២កេស។
ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ច ចម្រុះ សំរេចអោយបិទទីតាំង និងទំនិញទាំងអស់ត្រូវបានរក្សាទុកក្នុងទីតាំងខាងលើ ជាបណ្តោះអាសន្នរងចាំថ្ងៃស្អែកយករថយន្តពិសោធន៍កាំកុងត្រូលពិនិត្យរកសារធាតុគីមីហាមឃាត់៕
មតិយោបល់