ព័ត៌មានជាតិ

ចិន៖ វត្តមាន ​គឹម ជុនអ៊ុន ​នៅរុស្ស៊ី ​អំណោយ​ផល​ដល់​​សន្ដិភាព​ក្នុង​តំបន់

ប៉េកាំង៖ រដ្ឋាភិបាលប្រទេសចិន នៅថ្ងៃទី២២ខែមករា ឆ្នាំ ២០១៥ នេះ ដំណើរទស្សនកិច្ចរបស់មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គឹម​ ជុនអ៊ុន ទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នាខែឧសភា ខាងមុខនេះ នឹងផ្ដល់ “អំណោចផលដល់សន្ដិភាព និង​ស្ថិរភាព​ក្នុងតំបន់”។

Kim Jong-un

រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថាកាលពីថ្ងៃពុធថាក្រុងមូស្គូ បានទទួលសញ្ញាវិជ្ជមាន ពីក្រុងព្យុងយ៉ាង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីនបានអញ្ជើញ លោកគីម ជុនអ៊ុន ទៅចូលរួមពិធីខួបលើកទី ៧០ នៃការទទួលជ័យជម្នះរបស់សហភាពសូវៀតណា លើក្រុមណាស៊ី អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី II។

ប្រសិនបើលោក គឹម ជុនអ៊ុន យល់ព្រមធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី តាមការស្នើសុំរបស់ លោកពូទីន មែននោះ មានន័យថា វាគឺ​ជា​ដំណើរទស្សនាកិច្ចក្រៅប្រទេសជាផ្លូវការលើកដំបូងរបស់ គឹម ជុនអ៊ុន បន្ទាប់ពីឡើងកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើង៕

មតិយោបល់