កណ្ដាលៈ ករណីអត្តឃាត (ចងកស្លាប់)នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៥និង០០នាទីព្រឹក ចំណុចជាប់របងថ្មខាងក្រោយ ផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ស៊ុយ វណ្ណី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុធ្លាប់មាន
ប្រពន្ធចែកផ្លូវគ្នាយូរឆ្នាំ មិនមានកូនទេ ។
សភាពរឿងហេតុ៖ តាមការសួរបំភ្លឺពីម្តាយជនរងគ្រោះឈ្មោះ ផន ផល អាយុ ៥២ឆ្នាំ មុខរបរកសិករបានបំភ្លឺថា កាលពីឆ្នាំមុននៅ
ថ្ងៃខែមិនចាំ ជនរងគ្រោះបានទៅធ្វើការសំណង់ ពេលនោះស៊ីម៉ង់បានចូលភ្នែក តាំងពីពេលនោះមកជនរងគ្រោះមានជំងឺឈឺភ្នែករហូតមកដល់បច្ចុប្បន្ន គាត់បានយកជនរង គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យតែមិនបានជាសះស្បើយ
ទេ កន្លងមកជនរងគ្រោះតែងតែនិយាយតូចចិត្តពីរឿងជំងឺរបស់ខ្លួន នៅថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២១និង០០នាទី ជនរងគ្រោះបានដេកនៅលើគ្រែក្រោមផ្ទះដូចសព្វដង លុះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៥និង០០នាទី ទៀបភ្លឺគាត់បានក្រោកពីដេកចុះទៅបត់ជើងនៅក្រោយផ្ទះ ស្រាប់តែឃើញជនរងគ្រោះចងក ស្លាប់មិនដឹងពីពេលណា រួចក៏ផ្តល់ព័ត៌មានជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។
ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យឃុំចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពនិងបានបញ្ជាក់ថា៖ ជនរង គ្រោះបានចងកដោយក្រមា០១ក្រឡាការ៉ូពណ៌ ក្រហម.ស មានស្នាមជាំត្រង់ក បែកបំពង់ក និង គ្មានស្លាកស្នាមអ្វីផ្សេងទេ ។
ការសន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្ដឃាតចងក សពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់