ភ្នំពេញៈ នៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ចំណុចមុខអគារ ឌឺសខាវើរី ហូ ថេល ឯ-ក តាមបណ្តោយផ្លូវ២១៤ក្បែរ អតីត ក្លឹបកម្សាន្ត លុចសារី ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ បុរសជនជាតិចិនមួយក្រុមបានព្រួត គ្នាវាយទៅជនជាតិចិនដូចគ្នាពីរនាក់ទៀត ដោយដំបងដែករលាស់ និងដំបងឆក់បណ្តាលឲ្យបែកក្បាលរបួសធ្ងន់។
ដំណើររឿង៖ យោងតាមប្រភពពត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនមួយក្រុមមានគ្នាជាង ១០នាក់រួម និងជនរងគ្រោះផងដែរ បាននាំគ្នាដើរចេញពី អគារនៅចំណុចខាងលើមិនដឹងជាមានរឿងអីនោះទេ ស្រាប់តែជាតិចិនមួយក្រុម ក្នុងចំណោមជនរងគ្រោះបាននាំគ្នាព្រួត វាយជនរងគ្រោះពីរនាក់ និងដំបងដែក ដំបងឆក់ទៅលើជនរងគ្រោះ បណ្តាលម្នាក់រងរបួសបែកក្បាលសន្លប់ស្តូកស្តឹង ចំណែកម្នាក់ទៀតត្រូវបានជនជាតិចិនមួយក្រុមនោះអូសយកទៅខាងក្នុងបាត់ ក្រោយមករថយន្តសាមុយដឹកជនរងគ្រោះម្នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
មតិយោបល់