ព័ត៌មានជាតិ

រថយន្ត២គ្រឿងបើកវ៉ាជែង ជ្រុលទៅបុកម៉ូតូ ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅស្រុកមេមត់!

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបើកវ៉ាជែងគ្នាក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បើកបរក្នុងទិសដៅបញ្ជ្រាសគ្នា បណ្តាលឲ្យមនុស្សស្លាប់២នាក់និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៧ ភូមិចម្ការគ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះដែលស្លាប់២នាក់មានឈ្មោះ ស៊ន ស៊ាងហៃ អាយុ៣៧ឆ្នាំជាអ្នកបើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម2I-6550 និងអ្នកស្លាប់ម្នាក់ទៀតអាយុ២៥ឆ្នាំឈ្មោះ ស៊ាប អូន អ្នកទាំងពីរមានទីលំនៅស្រុកស្នួល ខេត្តក្រចេះ។ ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ រិន សេងហ៊ុន អាយុ២៥ឆ្នាំ នៅភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក។

រថយន្តបង្កម៉ាកកាមរី ពណ៌ស្លែរ ពាក់ស្លាកលេខ កំពង់ចាម2A-0459 អ្នកបើកបរគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំយកវត្ថុតាងមករក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់