ព័ត៌មានជាតិ

ឃាត់ខ្លួនមេក្លោងដ៏ធំម្នាក់ឆបោកប្រាក់ក្នុងរូបភាពចូលហ៊ុនរកស៊ី ដែលធ្វើឲ្យម្នាក់ៗអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ

ភ្នំពេញៈ មេក្លោងដ៏ធំម្នាក់ នៃអំពើឆបោកប្រាក់ក្នុងរូបភាពចូលហ៊ុនរកស៊ី ដែលធ្វើឲ្យម្នាក់ៗអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ហើយសរុបជាទឹកប្រាក់ដែលចាញ់បោកនោះ គឺខ្ទង់រយលានដុល្លារ ត្រូវបានបញ្ចប់ការសួរនាំ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយបានបញ្ជូនទាំងជនសង្ស័យ និងសំណុំរឿងទៅកាន់តុលាការខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយសាររឿងហេតុដំបូងបានកើតឡើងនៅទឹកដីខេត្តសៀមរាប។

ជនឆបោកដ៏ធំមួយនេះឈ្មោះ ឌឹម សួនណាត អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ដោយមានបញ្ជាពីព្រះរាជអាជ្ញា និងមានបណ្ដឹងរបស់ជនរងគ្រោះជាច្រើននាក់ ដែលបានអស់លុយអស់កាក់រាប់ពាន់ រាប់ម៉ឺនដុល្លារ ទៅលើជនមួយនេះព្រមទាំងបក្ខពួករបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់