Post News Media ព័ត៌មានជាតិ រថយន្តពីរគ្រឿ...

រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសមនុស្សជាច្រើននាក់ នៅស្រុកសំរោង

តាកែវ: នៅវេលាម៉ោង ៦ និង ១៥នាទីព្រឹកថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៩ ចន្លោះបង្គោលគីទ្បូម៉ែត្រ៥៧-៥៨ ស្ថិតនៅផ្លូវជាតិលេខ ៣ ក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿង ក្នុងទិសដៅបញ្ច្រាស។

រថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2T-8166 បើកបរដោយឈ្មោះ ឃួន រ៉ាឌី ភេទប្រុស អាយុ ៣៥ ឆ្នាំ មានលំនៅភូមិព្រៃនប់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីជើងទៅត្បូង (អ្នកបើកបររងរបួសធ្ងន់) និងអ្នករួមដំណឹង៖
១.ឈ្មោះ ង៉ែត គឹមអូន ភេទស្រី ត្រូវជាប្រពន្ធអ្នកបើកបរ រស់នៅជាមួយគ្នា (របួសធ្ងន់)។
២.កូនស្រីឈ្មោះ ប៉ែឌី នីតា ភេទស្រី អាយុ ៦ឆ្នាំ រងរបួសធ្ងន់។

ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ សំបកឱទ្បឹក គ្មានស្លាកលេខ ក្រោយកើតហេតុ អ្នកបើកបរបានបើករថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។

អ្នករួមដំណើរទី១ឈ្មោះ ហែម វុទ្ធី ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (របួសស្រាល) ទីឈ្មោះ ហាន ស្រីនាង ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិឃុំជាមួយ និងទី៣ ឈ្មោះ ស៊ន ហ៊ួយ ភេទស្រី អាយុ ២៩ ឆ្នាំរស់នៅភូមិត្រពាំងឈូក ឃុំសំរោង ស្រុកតាំងកក់ ខេត្តតាកែវ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងរថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ទ្បែកជនរងតគ្រោះ ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យ៕