ព័ត៌មានជាតិ

ភ្នំគូលេនទៀតហើយ! ទីតាំងដដែល រថយន្ត១ គ្រឿង បើកសុខៗ ស្រាប់តែក្រទ្បាប់ផ្ងារជើង របួសមនុស្សជាច្រើននាក់

សៀមរាប: នៅវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង ក្រទ្បាប់ផ្ងារជើង ត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលេនថ្មីខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

រថយន្តម៉ាក SSANG YONG ISTANA ពាក់ស្លាកលេខ សៀមរាប 2A-9016 ពណ៌ស មានអ្នករួមដំណើរសរុប ១៣ នាក់ (ស្រី ០៨នាក់) អ្នកបើកបររត់គេខ្លួនបាត់។

ករណីនេះ បណ្ដាលឲ្យរបួសធ្ងន់ ០៥ នាក់ (ស្រី ០២នាក់) ជនរងគ្រោះសុទ្ធសឹងតែ ជាជនជាតិចិនទាំងអស់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យស្រុកស្វាយលើ ៕

មតិយោបល់