ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ លង់ទឹកស្លាប់ គ្មានអ្នកដឹង

កំពង់ស្ពឺៈ នៅវេលាម៉ោង ៧ និង១០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ មានករណីមនុស្សលង់ នៅដីឡូហ៍ឈ្មោះ ខៀវ ចាវ ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិឃុំខាងលើ ក្នុងភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ នង សំអឿន ភេទប្រុស អាយុ ៦៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ មូលហេតុ៖ ជនរងគ្រោះ ផឹកស្រាស្រវឹងហើយចុះងូតទឹក។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអះអាងថា ពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់