ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ១១និង០០នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) នៅចំណុចភូមិដំបងអំពាក់ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះឌី គី ភេទស្រីអាយុ៧២ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ បានយកខ្សែរប៉ៃ ប្រវែង១ម៉ែត្រ បត់ជា២ មកចង.កភ្ជាប់ទៅនឹងដៃទ្វារ ផ្ទះរបស់ខ្លួន។
មូលហេតុ៖ មានជំងឺសសៃប្រសាទ។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួម នឹងពេទ្យមណ្ឌលសុខភាព មេឃុំ មេភូមិ ធ្វើការពិនិត្យសព មានស្នាមជាំនៅកខាងមុខប្រវែង៤សម ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទេ រួចក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់