ព័ត៌មានជាតិ

រថយន្តតាកូម៉ា ១គ្រឿង ដឹកឈើល្មើសច្បាប់ ត្រូវបានដុតបំផ្លាញ

មណ្ឌលគិរី: នៅវេលាម៉ោង១០ និង ០០នាទី ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយនគរបាលវរការពារព្រំដែនលេខ៦២១ ស្ទាក់ចាប់បានរថយន្តតាកូម៉ា កែឆ្នៃ ០១គ្រឿង ពណ៌ក្រហម ដឹកឈើចំនួន ៤៣ដុំ ពុំទាន់វាស់ប្រភេទឈើជំនៀបេង នៅចំណុចក្បែរច្រករបៀង ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា អ្នកបើកបររត់គេចខ្លួនចូលព្រៃបាត់ ។

បច្ចុប្បន្នឈើ ប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើកែវសីមា ចំណែករថយន្ត ត្រូវបានបំផ្លាញចោល៕

មតិយោបល់