ខេត្តក្រចេះ: នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនជាតិបរទេសម្នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់ដោយចង.ក សម្លាប់ខ្លួនជាមួយនិងខ្សែ ភ្ជាប់និងបង្កាន់ដៃស្ពានថ្មមួយកន្លែង ក្នុងភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី។
សពជនបរទេស ត្រូវបានគេស្គាល់ថា ប៉ាប់ ប៉ាឡូ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ ជនជាតិអាហ្សង់ទីន និងជាគ្រូបង្រៀនស្ម័គ្រចិត្តផ្នែកភាសារអង់គ្លេស សព្វថ្ងៃស្នាក់នៅក្នុងខេត្តក្រចេះ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះត្រួតពិនិត្យសព សន្និដ្ឋានថា ជនបរទេសខាងលើ ស្លាប់ដោយសារធ្វើអត្តឃាតសម្លាប់ខ្លួន។
ការធ្វើអត្តឃាតនេះ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់នោះទេ ដោយកំពុងស្រាវជ្រាវ៕
មតិយោបល់