ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ជិះម៉ូតូបុកក្មេងបុរស អាយុ ៤ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង

ឧត្ដរមានជ័យ: នៅវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូជិះបុកក្មេងរត់ឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ម៉ូតូបង្កម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1Z 1443 បើកបរដោយឈ្មោះ ខុន រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិស្រែកណ្ដាល ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ធ្វើដំណើរពីត្បូងទៅជើង។ ជនរងគ្រោះឈ្មោះ ចាន់ រាជ ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ (ស្លាប់)។

មូលហេតុ៖ ក្មេងប្រុសខាងលើ បានរត់ឆ្លងកាត់ផ្លូវ ក៏ត្រូវម៉ូតូបុក បណ្តាលឲ្យស្លាប់ភា្លមៗតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែង និងដកហូតសម្ភារ: យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយ ហើយសព បានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់