ភ្នំពេញ: កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៩លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ ( ស្រី ) រងរបួសធ្ងន់១០នាក់ ( ប្រុស ) និងរបួសស្រាល៧នាក់( ស្រី ១នាក់ ) គិតចាប់ពីម៉ោង២ថ្ងៃទី១៩ ខែឧសភា ដល់ម៉ោង២ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។
នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន១គ្រឿង យានផ្សេងៗចំនួន២គ្រឿង និងអ្នកថ្មើរជើង១នាក់។
មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក( ស្លាប់ ១នាក់ ) មិនគោរពសិទ្ធិ ២លើក, ប្រជែងគ្រោះថ្នាក់ ១លើក, បត់គ្រោះថ្នាក់ ២លើក ( ស្លាប់ ១នាក់ ) ,និងស្រវឹង ១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍១២នាក់ ( យប់ ៧នាក់ )។
គ្រោះថ្នាក់លើដងផ្លូវរួមមាន ផ្លូវជាតិចំនួន៦លើក ផ្លូវខេត្ត-ក្រុង ចំនួន២លើក និងផ្លូវលំចំនួន១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ៧លើក រថយន្តធុនតូច ១លើក និងរថយន្តធំ ១លើក។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពត២លើក ស្លាប់១នាក់ (ស្រី) របួស៥នាក់ ខេត្តកំពង់ស្ពឺ ១លើក ស្លាប់១នាក់(ស្រី) និងខេត្តរតនគីរី ២លើក របួស៤នាក់។
លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមានចំនួន៥១៤៦គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន២១៤៧គ្រឿង និងពិន័យសរុប២៩៩៩គ្រឿង៕



មតិយោបល់