ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល: កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩ លើចិញ្ចើមផ្លូវជាតិលេខ៤ ស្ថិតនៅមុខភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ។

ជនសង្ស័យឈ្មោះ គាំ សុធារត្ន័ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស មានទីលំនៅ បច្ចុប្បន្នភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
​​​​-ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន ០៤កញ្ចប់ មធ្យម ០១ តូច០៣កញ្ចប់ ។
-ទូរសព្ទ័ដៃ ០១គ្រឿង ម៉ាកband LTE
-ម៉ូតូ ០១គ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ
-សម្ភារ:ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត
-ដែកកេះ ចំនួន០២ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់