ភ្នំពេញៈ រថយន្តដឹកបេតុងមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បត់ស្តាំជ្រុលទៅបុកកៀរ រថយន្តលុចស៊ីស៣៣០ ដែលកំពុងបើកនៅផ្នែកខាងស្តាំ បណ្តាលឲ្យរងខូចខាត កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកបេតុង ម៉ាក ហ៊ីណូ ពណ៌ស ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 5A-0076 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បត់ស្តាំ ក្នុងគោលបំណង់ ចូលតាមផ្លូវបេតុង ភូមិព្រៃព្រីងត្បូង ក៏ប៉ុន្តែដោយសារការបើកបរ បត់ធ្វេសប្រហែស បានជ្រុលទៅបុកកៀរ រថយន្តលុចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-6399 កំពុងបើកបរស្របទិស នៅខាងស្តាំដៃ បណ្តាលឲ្យ រថយន្តលុចស៊ីស រងខូចខាតផ្នែកខាងមុខ ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ នៅក្បែរនោះស្រាប់ ចេញទៅអន្តរាគមន៍ យករថយន្តទាំង២គ្រឿង ដាក់កៀនខាង ជៀសវាងកកស្ទះចរាចរណ៍ និងទុកឱកាសឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា ទីបំផុត ភាគីរថយន្តដឹកបេតុង សុខចិត្តចេញថ្លៃជួសជុល ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕
មតិយោបល់