ត្បូងឃ្មុំៈ ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០ នាទីមានករណីអត្តឃាត(ចង.កសម្លាប់ខ្លួន) កើតឡើងចំណុចក្នុងបន្ទប់លើផ្ទះរបស់ជន រងគ្រោះស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះតេង គាន ភេទប្រុស អាយុ៦២ ឆ្នាំជាតិខ្មែរ បានយកកន្សែងពោះគោពណ៌សរប្រវែង (១.៥០មx០.៧០ម) ចង.ក ដោយភ្ជាប់និងចំរឹងដែកបង្អួចក្នុងបន្ទប់ មានកំពស់ ១.៨០ម បណ្ដាលអោយស្លាប់ខណ:ពេលដែលជនរង គ្រោះឡើងទៅលើផ្ទះចូលក្នុងបន្ទប់ដេកហើយចាក់សោបន្ទប់ បន្ទាប់មកយកកន្សែងពោះគោចង.ក តែម្ដង។
មូលហេតុ: តូចចិត្តនិងក្រុមគ្រួសារ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលរកាពប្រាំ និងពេទ្យមណ្ឌលសុខភាព បានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវលើសពសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសារអត្តឃាត (ចងក) ពិត ប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរង គ្រោះធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់