សេអ៊ូល: ក្រសួងបង្រួបបង្រួមជាតិនៃប្រទេសកូរ៉េខាងត្បួងបានចេញពត៍មានកាលពីព្រឹកមិញថាកូរ៉េខាងជើងបានប្រកាសយ៉ាងម៉ឹងម៉ាត់ថាខ្លួនបានផ្តាច់នូវការទំនាក់ទំនងប្រកាសអាសន្នជាមួយនឹងកូរ៉េខាងត្បូងដោយអះអាងទៅលើការធ្វើសមយុទ្ធលើកមុនជាមួយអាមេរិកជាការគំរាមកំហែង។លោកបានបន្ថែមទៀតថាកូរ៉េខាងត្បូងបានកាត់ផ្តាច់នូវប្រព័ន្ធទំនាក់ទំនងប្រកាសភាពអាសន្ននៅតំបន់Panmunjomដែលរួមគ្នានិងជាតំបន់ដែលគ្មានកងទ័ព។
គួរបញ្ជាក់ផងដែរថាសមយុទ្ធជាមួយកូរ៉េខាងត្បូងនិងអាមេរិកនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី21មិនាខណះដែលកូរ៉េខាងជើងគំរាមលុបចោលកិច្ចព្រមព្រៀងដើម្បីសន្តិភាពដែលបានបញ្ចប់សង្គ្រាមកូរ៉េទាំងពីរ(1950ដល់1953)។
ភាពតានតឹងនៃបញ្ហានេះកើតឡើងតាំងតែពីពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បងសមត្ថភាពគ្រាប់នុយក្លេអ៊ែររបស់ខ្លួនជាលើកទីបីនាថ្អៃទី12កុម្ភះមកម្លេះ៕
មតិយោបល់