ព្រះសីហនុៈ នៅវេលាម៉ោង៤និង៤៥នាទីព្រឹកថ្ងៃ០៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៨-១៦៩ ស្ថិតក្នុងភូមិតាពៅ ឃុំ តានៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីខាងលើនេះ រថយន្តមានទិសដៅពីរភ្នំពេញ-ព្រះសីហនុ បើកបរដោយឈ្មោះ សុខ ហឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិជើងទឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
រថយន្តម៉ាក (FUSO) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G.0567 (សណ្ដោងរ៉ឺម៉ក) មកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេចង្កូត បណ្ដាលឲ្យក្រឡាប់ទទឹងថ្នល់ (អ្នកបើកបរមិនមានរងរបួសឡើយ) ។
បន្ទាប់ពីកើតហេតុ កម្លាំងស្នាក់ការសន្តិសុខ៤០១ សហការជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលតានៃ បានចុះទៅសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ៕



មតិយោបល់