ព័ត៌មានជាតិ

សត្វព្រៃជាង១០០គីឡូក្រាម ត្រូវបានកំលាំងបរិស្ថានដែនជំរកស្រែពក ក្របួចជាប់

មណ្ឌលគិរីៈសត្វព្រៃចំនួន ១០៣គីឡូក្រាម ក្នុងនោះមានសត្វ ត្រកួតចំនួន ៤០ក្បាល, ស្វា១ ក្បាល, ពពឹច១ក្បាល, ពោះវែកក្បាល ៦, អណ្ដើក ៨ក្បាល ត្រូវបានកំលាំងបរិស្ថានដែនជំរកស្រែពក ក្របួចជាប់ ខណៈកងកម្លាំងបរិស្ថានល្បាតប្រទះឃើញជនសង្ស័យ ០៣នាក់ បានដឹកតាមរថយន្តមួយគ្រឿង។

ការរកឃើញសត្វព្រៃជាង ១០០គីឡូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥ល្ងាច នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ខណៈដែលកំលាំងយាមល្បាតបានប្រទះឃើញសង្ស័យ ក៏ធ្វើការស្ទាក់សួរសុំធ្វើការឆែកឆេរមើលភ្លាមៗ ក៏ប្រទះឃើញ ជាក់ស្តែងក្នុងរថយន្តបានលួច លាក់ទុកសត្វព្រែបំរុងយកទៅលក់ក៏ធ្វើការឃាត់ទាំងវត្ថុតាង និងមនុស្ស ដើម្បីយកមកសាកសួបន្ត រួចកសាងសំនុំរឿងដើម្បីបញ្ជូនមកតុលាការចាត់ការតាមផ្លូវច្បាប់។

តាមសំដីរៀបរាប់របស់លោក ខៀវ ប៊ុនធឿន នាយរងផ្នែកកាពារដែនជំរកសត្វព្រៃស្រែពក សត្វពស់ អណ្តើក និងត្រកួត ទាំងនោះត្រូវបានប្រលែងចូលទៅក្នុងព្រៃដែនការពារ ដើម្បីឲ្យសត្វព្រៃទាំងនោះ រស់តាមបែបបែបធម្មជាតិមានសេរីភាពវិញ៕

photo_2016-08-07_19-06-36photo_2016-08-07_19-06-40photo_2016-08-07_19-06-45photo_2016-08-07_19-06-49

មតិយោបល់