ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវរថយន្តធន់ធំបុកកិននៅស្រុកឈូក

កំពត: ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្តនិងម៉ូតូ ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត លើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ (១១១ .១១២)ចំណុចភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ អ្នកបើកបររថយន្តបង្ករត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណបន្សល់ទុករថយន្ត ម៉ាក ពុយសូ(Fu So)ពណ៌ត្រួយចេក ចំណុះ៥តោនដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខកោះកុង 3A 0028 នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ នាក់ ម៉ី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជយ័ ខេត្តកំពត។ បើកបរម៉ូតូម៉ាក ហុងដាC125ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1G 4904 ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ម៉ូតូខូចខាតកម្រិតធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យរីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋានរងចាំការដោះស្រាយ៕

 

មតិយោបល់