ព័ត៌មានជាតិ

ថ្ងៃនេះ ដាច់ភ្លើង៣ខណ្ឌ នៅភ្នំពេញ

ភ្នំពេញ: តាមសេចក្ដីជូនដំណឹងឲ្យដឹងថា ខណ្ឌចំនួន៣ រួមមានខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ នឹងត្រូវដាច់ភ្លើងចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច។

ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តនៅ១- តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រៃព្រីង ភូមិថ្នល់បំបែក ក្នុងសង្កាត់ចោមចៅ ភូមិសំរោង ភូមិចែងម៉ែង ភូមិស្រែរាជ្ជ: ក្នុងសង្កាត់សំរោងក្រោម ភូមិស្នោរ ភូមិប្រាសាទ ភូមិស្វាយ ភូមិរំដួល ក្នុងសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ភូមិពុទ្រា ភូមិត្រពាំងវែង ភូមិកប់ស្រូវ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ(សាខាអូរបែកក្អម) និង២- តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិតាងៅ ក្នុងសង្កាត់និរោធ ភូមិជ្រោយបាសាក់ ភូមិអូរអណ្ដូង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(សាខាចាក់អង្រែក្រោម)។

គួរបញ្ជាក់ថា ការដាច់ភ្លើងក្នុងខណ្ឌទាំង៣ខាងលើ ក៏ព្រោះតែអគ្គិសនីកម្ពុជា ធ្វើការផ្ដាច់ចរន្តអគ្គិសនីនៅរាជធានីខេត្តចំនួន២ រយ:ពេល៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៥ ដល់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦។

បើតាមអគ្គិសនីកម្ពុជា ការផ្ដាច់ភ្លើងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល គឺធ្វើឡើងដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ បង្កលក្ខណ:ដល់ការដ្ឋានពង្រីកផ្លូវ៕

edc_pp_15-09-16-1

edc_pp_15-09-16-2

មតិយោបល់