ព័ត៌មានជាតិ

យុវជនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់

ព្រះសីហនុ: នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវបេតុង ក្នុងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ក្នុងស្រុកព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស។

ម៉ូតូ ០១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-3164 បើកបរដោយឈ្មោះ ជន សីហា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត បានជិះបុកពីក្រោយរ៉ឺម៉កសណ្តោងរថយន្ត០១គ្រឿង(គ្មានក្បាលរថយន្ត) ដែលចតទុកនៅចិញ្ចើមផ្លូវ បណ្តាលឲ្យឈ្មោះ ជន សីហា អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នសព កំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ និងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ច យកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

មតិយោបល់