ភ្នំពេញៈ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បុរសជនជាតិចិនម្នាក់ ឈ្មោះ យ៉ាង យ៉ាង ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនពេលរូបគេ បានវិលត្រលប់ចូលក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងករណីឃាតកម្ម ទៅលើនារីម្នាក់ នៅរាជធានីភ្នំពេញ។
ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ សាកសពគ្មានអត្តសញ្ញាណ និងសំណាកវ៉ាលី ត្រូវបានរកឃើញ ពេលដែលកំពុងឆេះនៅជាយក្រុងភ្នំពេញ។ មន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌទីក្រុងភ្នំពេញ, មន្ត្រីនគរបាលក្រសួងមហាផ្ទៃ, និងមន្ត្រីបច្ចេកទេសកោសល្យវិច័យរបស់ អង្គភាពការពារកុមារកម្ពុជា បានចូលរួមធ្វើការស៊ើបអង្កេត និងបានធ្វើការងារដ៏ល្អក្នុងប្រតិបត្តិការនេះ ដោយបានធ្វើការស្នើរសុំដល់សាធារណៈជន ដើម្បីជួយក្នុងការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ដោយការពិនិត្យមើលបន្តោងខ្សែរដៃ ដែលក្រុមកម្លាំងការងារបានរកឃើញ ជាមួយសាកសពជនរងគ្រោះ។
អង្គភាពការពារកុមារ បានធ្វើការត្រួតពិនិត្យទៅលើសាកសពជនរងគ្រោះ ហើយបានយល់ឃើញថា សាកសពជានារីដែលកំពុងតែមានផ្ទៃពោះ។ ការស៊ើបអង្កេតនេះ ជាឱកាសដ៏កម្រមួយ ដែលទាមទារអោយសមត្ថកិច្ច ធ្វើការវិភាគ DNA ដើម្បីកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ។ ការប្តេជ្ញាចិត្ត និងភាពតរស៊ូរបស់មន្ត្រីនគរបាលជាតិកម្ពុជា បាននាំដល់ការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ និងការប្រៀបធៀបសំណាក DNA របស់សមាជិកក្រុមគ្រួសារជនរងគ្រោះ។
មន្ត្រីស៊ើបអង្កេតបានធ្វើការតាមដាន ទៅលើរថយន្តដែលបានប្រើប្រាស់ ក្នុងសកម្មភាពនេះ និងបានពិនិត្យរូបភាពពីកាមេរ៉ាសុវត្ថិភាព តាមផ្ទះសំណាក់រហូតដល់ពួកគេ បានកំណត់អត្តសញ្ញានរបស់ជនសង្ស័យ។
ការងារដ៏ល្អដោយមន្ត្រីក្រសួងមហាផ្ទៃ និងនគរបាលជាតិកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជាតិប្រទេសចិន បាននាំនូវការចាប់ខ្លួនជនល្មើស ដែលបានផ្តល់ចម្លើយសារភាពបទល្មើស និងត្រូវបានផ្តន្ទាទោសតាមច្បាប់។ នេះជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពី ភាពតរស៊ូ និងការប្តេជ្ញាចិត្តក្នុងការស៊ើបអង្កេត៕
មតិយោបល់