ព័ត៌មានជាតិ

អាសូរណាស់! ក្មេងអាយុទើប ២ឆ្នាំ លង់ទឹកត្រពាំងស្លាប់

តាកែវ: នៅវេលាម៉ោង ៤ និង១០នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីម​នុស្សលង់ទឹកត្រពាំងស្លាប់ ។

ជនរងគ្រោះឈ្មោះ ណារ៉ា ប៊ុនហេង ភេទប្រុស អាយុ ២ឆ្នាំ ឪពុកឈ្មោះ ជា ប៊ុនហ៊ា អាយុ ២៧ ឆ្នាំ និងម្ដាយឈ្មោះ ប៉ែត្រ ចិន្តា អាយុ២៧ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំគោកពោធ៍ ស្រុកបុរីជលសារ ខេត្តតាកែវ (ធ្វើការសំណង់នៅខេត្តស្វាយរៀង)។ ជនរងគ្រោះ ស្នាក់នៅជាមួយយាយ។

មូលហេតុ៖ យាយរវល់ដាំបាយ មិនបានមើលចៅ ទើបបណ្ដាលឲ្យចៅលង់ទឹកត្រពាំង ខាងជើងផ្ទះចម្ងាយ ២០ម៉ែត្រស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់