ព័ត៌មានជាតិ

ប៊ិះទៅហើយតៃកុង! រថយន្តហ៊ីយ៉ានដាយ បើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រទ្បាប់

ព្រះសីហនុ: នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លើដងផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១៦៩ ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ មានកគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ។

រថយន្តម៉ាកហ៊ីយ៉ានដាយ ដឹកក្បឿង ពាក់ស្លាកលេខ ព្រះសីហនុ2A-7424 បើកដោយឈ្មោះ ស៊ី ជ័យ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើក មានទីលំនៅក្រុងព្រះសីហនុ មកដល់ចំណុចខាងលើ បានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ទៅខាងឆ្វេងដៃ។

ករណីនេះ ពុំបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរឡើយ៕

មតិយោបល់