ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បង្ក្រាប​សិប្បកម្ម​លាយ​ផ្សំ​វេច​ខ្ចប់​ ជី​កសិកម្ម​ គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​ ក្នុង​ក្រុង​សៀមរាប​

សៀមរាបៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា​ ឃ្លាំង​លាយ​ផ្សំ​ វេច​ខ្ចប់​ ជី​កសិកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​ ដែល​មាន​ម្ចាស់​ឈ្មោះ​ ឌិន​ កែវ​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​/​ខេត្តសៀមរាប​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ ស្រេង​ វុ​ទ្ធា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ឆែកឆេរ​កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​២៥​រសៀល​ ដែល​ស្ថិត​នៅ​ទីតាំង​ដី​ឡូត៍​ មួយ​កន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​ក្រសាំង​ សង្កាត់​ជ្រាវ​ ក្រុង​-​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បានឱ្យ​ដឹង​ថា​​ក្នុង​ការ​ឆែកឆេរ​នោះ​សមត្ថកិច្ច​ចម្រុះ​ បាន​រក​ឃើញ​វត្ថុ​តាង​មាន​ដូច​ខាងក្រោម​៖
១.​ជី​ទឹក​
-​ជី​ទឹក​លាយ​រួច​ (rootgrow)=​ 104​កេស​=2.08​ T
-​ ជី​ទឹក​លាយ​រួច​ (aminovango)=​ 20​កេស​=​ 0.6T
-​មេជី​ទឹក​មិន​ទាន់​ច្រក​=61​ធុង​=12.2T
-​សំបក​ដប​មិន​ទាន់​ច្រក​1L=8400​ដប​
-​សំបក​ដប​មិន​ទាន់​ច្រក​5L=1200​ដប​
-​សំបក​កេស​=1520​កេស​
២.​ជី​គោក​
-​ជី​គោក​ ជា​ជី​កំ​បុស​មិន​ទាន់​សម្រេច​=227​កា​រ៉ុ​ង​=5.695T
-​ជី​ច្រក​កា​រ៉ុ​ង​រួច​ម៉ាក​(famous​ organic)=​ 10​កា​រ៉ុ​ង​=5T
-​សំបក​កា​រ៉ុ​ង​បោះពុម្ព​ រួច​សម្រាប់​ច្រក​ជី​
​មាន​ចំនួន​5200​សំបក​។​
៣.​ម៉ាស៊ីន​សម្រាប់​លាយ​ផ្សំ​វេច​ខ្ចប់​និង​ផលិត​
​ជី​កសិកម្ម​ មាន​ចំនួន​០៨​គ្រឿង​។​

​ចំពោះ​វត្ថ​តាង​ទាំងអស់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ ធ្វើ​កំណត់ហេតុ​ ឃាត់​ទុក​ក្នុង​ឃ្លាំង​ និង​បិទ​ទីតាំង​បណ្តោះអាសន្ន​ហើយ​ធ្វើ​កិច្ចសន្យា​អោយ​ម្ចាស់​ចូលខ្លួន​ទៅ​កាន់​មន្ទីរ​ក​សិ​ម្ម​ខេត្ត​ ដើម្បី​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​នៃ​ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ថ្នាំ​កសិកម្ម​ និង​ជី​កសិកម្ម​ ៕

មតិយោបល់