ស្ទឹងត្រែងៈ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយ កើតទ្បើងនៅក្រុមហ៊ុនចំការកៅស៊ូ កុសល សុភា ពាណិជ្ជ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន។
ខូចខាត៖ ឆេះផ្ទះកម្មករកៅស៊ូ ធ្វើពីឈើប្រក់ស័ង្កសីទំហំ៨x៨ម៉ែត្រ អស់ចំនួន០៩ខ្នង។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿង បានចេញអន្តរាគមបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន១៦រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។
មូលហេតុ៖ កម្មករដាំបាយ មិនបានពន្លត់ចង្រ្កាន។ ចំពោះករណីនេះ មិនបណ្តាល អោយមនុស្សរងរបួសឡើយ៕
មតិយោបល់