ព័ត៌មានជាតិ

ចោរលួចម៉ូតូទាំងព្រឹក! ពលរដ្ឋរិះគន់អធិការខណ្ឌច្បារអំពៅមិនដែលដឹកនាំមន្ត្រីល្បាតមូលដ្ឋាន…

ភ្នំពេញ: ប្រជាពលរដ្ឋប្រាប់ Post News ថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ទុកមុខផ្ទះជួល បន្ទប់លេខ២៣ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ក្នុងខណ្ឌច្បារអំពៅមួយរយ:នេះសម្បូរទៅដោយចោរឆក់ ចោរលួច មិនដែលឃើញសមត្ថកិច្ចចាប់បានម្ដងណាទេ ធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋានចាប់ផ្ដើមព្រួយបារម្ភ មិនដឹងឲ្យគាត់ពឹងអ្នកណា ? ធ្វើយ៉ាងណា? ដើម្បីកុំឲ្យមានបទល្មើសជាញឹកញយពេក ជាពិសេសសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល សូមឲ្យមានការល្បាតទាំងយប់ទាំងថ្ងៃផង កុំចេញតែមួយភ្លែតៗឲ្យគ្រាន់តែល្អមើល រួចនាំគ្នារត់ចូលប៉ុស្តិ៍បាត់ មតិពលរដ្ឋក្នុងខណ្ឌច្បារអំពៅនិយាយតៗគ្នា មិនដែលឃើញលោកអធិការខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះល្បាតដែនសមត្ថកិច្ចរបស់លោកទេ ឫមួយជាប់រវល់នៅខាងក្រៅច្រើនពេក កុំទុកឲ្យពលរដ្ឋររិះគន់ជារឿងដដែលៗពេក៕

មតិយោបល់