ភ្នំពេញៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីនគបាលថ្នាក់ធំចំនួន ៣រូប ដែលពាក់ព័ន្ធនឹងករណីរត់ការដោះលែងឧក្រិដ្ឋជនចិនចំនួន១៨នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនទៅកាន់តុលាការសារជាថ្មីម្តងទៀត ដើម្បីបន្តនីតិវិធី។
យ៉ាងណាមិញទាំងសមត្ថកិច្ច និងតុលាការ នៅមិនទាន់បង្ហើបអំពីឈ្មោះ មន្ដ្រីនគរបាលខាងលើនោះទេ គ្រាន់តែដឹងថា ក្នុងនោះមាន២នាក់ ជាមន្ត្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀត នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
សូមជំរាបថា នគរបាលទាំង៣រូប បានរត់ការឱ្យដោះលែង ជនជាតិចិនចំនួន១៨នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបាន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធឺណេត៕
មតិយោបល់