ព័ត៌មានជាតិ

ឃើញសោរនៅជាប់ម៉ូតូ កាច់ដេបញ្ឆេះជិះគេចតែស៊យម្ចាស់ទាន់ដេញតាមរហូតទាល់តែចាប់បាន

ភ្នំពេញ: នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង០០ នាទីកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ ទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ដែលបានធ្វើសកម្មភាព លួច ម៉ូតូ ម៉ាក ធូដេ (Today) ពណ៌ ផ្កាឈូកស្លាកលេខ គ្មាន នៅចំណុចមុខ ផ្ទះលេខ ១៥៦ ក្រុម២៩ ភូមិ៦ ផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយ្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ សេង សុភ័ក្ដ្រ ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិព្រែកតាហាយ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងដកហូត១-ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក់ ធូដេ (Today) ពណ៌ ផ្កាឈូក ស្លាកលេខ គ្មាន (របស់ជនរងគ្រោះ) ។
ចំណែកជនរងគ្រោះមានឈ្មោះ លី ស្រីពៅ ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផាត់មុខ ស្នាក់នៅផ្ទះលេខ ១៥៦ ផ្លូវមុនីរ៉េត ក្រុម ២៩ ភូមិ៦ សង្កាត់ ទួលស្វាយព្រៃ ទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូខាង លើ មកពីផ្សារដើមគរ ហើយបានទុកនៅខាងមុខផ្ទះ ដោយភ្លេចដកសោរចេញពីម៉ូតូ ក៏បានចូលទៅក្នុងផ្ទះអង្គុយមើលកុំព្យូទ័រ ដោយមិនបានចាប់អាម្មណ៏ពីម៉ូតូ ឡើយ ស្រាប់តែពេលនោះជនសង្ស័យបានចូលមកកាច់សោរម៉ូតូជិះ រត់គេចខ្លួន តែត្រូវបានប្តីរបស់ជនរងគ្រោះឃើញទាន់បានដេញតាមហើយក៏ស្រែកថា ចោរ ៗ ពេលមានអ្នកធ្វើដំណើរតាមផ្លូវហៅប្តីរងគ្រោះឲ្យជិះម៉ូតូ ជាមួយរួចដេញតាមពីក្រោយរហូតដល់ផ្លូវព្រះមុនីរ៉េត កែង ផ្លូវលេខ ៣៥៦ ទើបឃាត់ខ្លួនជនសង្ស័យ បាន ហើយប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ ទី២ តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

 

មតិយោបល់