ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យប្រុសស្រី០៣នាក់ ទៅតុលាការខេត្ត

សៀមរាបៈ ជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប នៅលំនៅឋានមួយកន្លែង ស្ថិតក្នុងក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ចៅ ប៉ូឡែន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុ។ ២.ឈ្មោះ អ៊ុក ចាន់ដានី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិកើតហេតុ។ ៣.ឈ្មោះ យិន សំណាង ហៅម៉ាប់ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប។

ប្រភពពីមន្ត្រីនគរបាល បានបន្ដថា វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូត បានមាន៖ ម្ស៉ៅមេតំហ្វេតាមីន (ម៉ាទឹកកក)០១កញ្ចប់តូច, ទូរស័ព្ទដៃចំនួន១០គ្រឿង និងរបស់របរប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំខ្លួនមកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ៕

14906990_356507824700863_1353707449194520654_n14907058_356507821367530_6539849075334764033_n14963317_356507811367531_8986018548023346945_n

មតិយោបល់