ព័ត៌មានជាតិ

អាជ្ញាធរ ចុះឆែកឆេរក្លឹបកម្សាន្តរបស់ក្រុមហ៊ុនចិន «Obama Club (LVចាស់)» ឃាត់ខ្លួនមនុស្សប្រមាណជិត ១៥០នាក់ ករណីគ្រឿងញៀន

ព្រះសីហនុៈ (ព័ត៌មានបឋម) សមត្ថកិច្ចរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានវត្តមានលោក គួច ចំរើន អភិបាលខេត្តអញ្ជើញចូលរួមផង វត្តមានលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលផ្លូវច្បាប់ពីលោក សៀង សុខ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការឆែកត្រួតពិនិត្យក្លឹបកម្សាន្តរបស់ក្រុមហ៊ុនចិនមួយកន្លែងឈ្មោះ Obama Club (LVចាស់) ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៣យប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ។

ប្រតិបត្តិការនេះ បានរកឃើញថ្នាំញៀនមួយចំនួន និងការសេពគ្រឿងញៀនជាក់ស្តែង ក្នុងក្លឹបនោះផង។

ដោយភ្លាមៗមានមនុស្សប្រមាណជិត ១៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកមកសាកសួរ និងចាត់ការបន្តតាមនិតិវិធីច្បាប់ ដែលភាគច្រើន គឺជាជនជាតិចិននិងមានជនជាតិខ្មែរខ្លះដែរ៕

មតិយោបល់