ព័ត៌មានជាតិ

ខឹងទិញសារធាតុញៀនមិនជក់យកដែកឆាបចាក់ ជនរងគ្រោះស្លាប់យ៉ាងអាណោចអធ័ម

បន្ទាយមានជ័យ: កាលពីរំលងអធ្រាត្រថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យម្នាក់ខឹងទិញសារធាតុញៀន មិនបានជក់ក៏យកដែកឆាបចាក់ទៅលើជនរងគ្រោះស្លាប់យ៉ាងអាណោចអធ័ម។

ជនរងគ្រោះឈ្មោះ សុខ វិទូ ភេទប្រុស អាយុ ២៥ឆ្នាំ (ស្លាប់) ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ វាន់ តាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកអនាម័យ នៅក្នុងកាស៊ីណូ DNA ស្តារ បច្ចុប្បន្នរស់នៅ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានយកដែកឆាបចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើកោសល្យវិច័យរួចប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួន យកទៅសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់