ព័ត៌មានជាតិ

ទំនិញចំនួន ០២ ទូរកុងតៃន័រ (ទូរក្លាសេ) មានទំងន់សរុប ៤០តោន ស្ថិតក្នុងឃ្លាំងស្តុកចែកចាយសាច់មាន់ចម្រុះ ០១ កន្លែង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានសម្រេចឲ្យផ្អាកដំណើរការជាបណ្តោះអាសន្ន

ភ្នំពេញ:យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលកំពុងផែអន្តរជាតិភ្នំពេញ ដោយមានការចូលរួមសហការពីព្រះរាជអាជ្ញារង លោកអភិបាលរងខណ្ឌច្បារអំពៅ បានចុះពិនិត្យឃ្លាំងស្តុកចែកចាយសាច់មាន់ចម្រុះ ០១ កន្លែង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដោយទំនិញទាំងអស់នេះនាំចូលពីបរទេស តាមមាត់ច្រកក្រុងព្រះសីហនុ

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបាន:
– ត្រួតពិនិត្យអំពីអនាម័យទីតាំងផលិត
– ធ្វើតេស្តបឋម ទៅលើ សាច់មាន់ ភ្លៅមាន់ មាន់មូល ដំឡូងបារាំងចិតហើយ ចំនួន ០២ ទូរកុងតៃន័រ (ទូរក្លាសេ) មានទំងន់សរុប ៤០តោន និងផលិតផលម្ហូបអាហារចំនួន ១៦មុខដើម្បីរកសារធាតុគីមីហាមឃាត់
– ត្រួតពិនិត្យអំពីភាពអនុលោម លើសំបកវេចខ្ចប់

ការត្រួតពិនិត្យទទួលបានលទ្ធផលដូចខាងក្រោម ៖
– លទ្ធផលនៃការធ្វើតេស្តបឋម រកពុំឃើញមានសារធាតុគីមីហាមឃាត់ទេ
– ទំនិញទាំងអស់នោះពុំមានឯកសារត្រឹមត្រូវ

បន្ទាប់មក គណ:កម្មការចម្រុះ សម្រេចបិទឃ្លុំបេទូរក្លាសេសាច់មាន់ទាំង ០២ ទូរសិន ហើយបានឲ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាកែតម្រូវឱ្យបានត្រឹមត្រូវឡើងវិញ ពុំនោះទេ នឹងត្រូវប្រឈមនឹងការបិទអាជីវកម្មជាបណ្តោះអាសន្ន ៕

មតិយោបល់