ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍២ករណី បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ នៅខេត្តកំពត

កំពត: នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទីចំណុចមុខផ្ទះ អ៊ឹង ឡានី ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍២ករណីរវាងម៉ូតូនិងម៉ូតូ ហើយរថយន្តនិងរថយន្ត ។

អ្នកបើកបរម៉ូតូឈ្មោះ ស៊ីវ ហាច ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិកែបថ្មី ម្នាក់ទៀតឈ្មោះ ឡាយ ឡុង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត របួសធ្ងន់ទាំង២នាក់។

ចំណែករថយន្តអ្នកបើកបរឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិបឹងកាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បើករថយន្តម៉ាកសាំងយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2-AM6486 អ្នកបើករថយន្តម្នាក់ទៀតឈ្មោះ ផាត់ ណែម ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិព្រានទុំ ឃុំស្រែជា ស្រុកដងទង់ ខេត្តកំពត បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ តាកែវ 3-A1827 ពុំមានអ្នករងរបួសឡើយ ខូចតែរថយន្ត

សូមបញ្ជាក់៖ ករណីទាំងពីរនេះខាងចរាចរណ៍ខេត្តបានមកយកទៅខេត្តអស់ហើយ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី រីឯអ្នករបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់