ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប៉ុនប៉ង…

ភ្នំពេញ: នៅម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលេខ៤៧C ផ្លូវ៣៦៨ ក្រុម៥១ ភូមិ០១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មាស ​​ឧត្តម ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៩៩ សង្កាត់ផ្សាដើមថ្កូវ មុខរបរ មិនពិតប្រាកដ។

ម៉ូតូដែលប៉ុនប៉ងលួចម៉ាក ស្កុបពី ពណ៌ផ្កាឈូក ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AW-4418 បច្ចុប្បន្នបានប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់