ព័ត៌មានជាតិ

Update៖ រកឃើញហើយ សាកសពជនរងគ្រោះ បាក់ដីទឹកកួចនាំទៅបាត់ខ្លួន កាលពីថ្ងៃមុន

បន្ទាយមានជ័យ: នៅវេលាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានរកឃើញហើយសាកសពបុរសម្នាក់ ដែលបាក់ដីទឹកកួចនាំយកទៅបាត់ខ្លួនកាលពីថ្ងៃមុន ស្ថិតនៅក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

សាកសពជនរងគ្រោះឈ្មោះ ណាត លន ភេទប្រុស អាយុជាង៥០ឆ្នាំ ។

សូមរំលឹកថា៖ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានករណីឪពុកនិងកូនប្រុសមានទីលំនៅក្បែរគល់ស្ពានលេខ១ ត្រូវទឹកជំនន់ បណ្តាលឲ្យបាក់ដីបាត់ខ្លួនឪពុក រីឯកូនត្រូវបានគេជួយទាន់ ។ ជនរងគ្រោះឈ្មោះ ណាត លន ភេទប្រុស អាយុជាង៥០ឆ្នាំ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហើយ ប៉ុន្តែនៅវេលាម៉ោង១១និង០០នាទីនាពេលថ្ងៃត្រង់ បាននាំកូនប្រុស២នាក់ ត្រឡប់មកមើលផ្ទះរបស់ខ្លួន និងចង់យកអីវ៉ាន់ខ្លះនៅក្នុងផ្ទះ ដោយសារផ្ទះរបស់គាត់នៅក្បែរគល់ស្ពាន ខណ:ដែលទឹកកំពុងហក់ឡើងខ្លាំងផងនោះ ស្រាប់តែបាក់ដីជាប់ផ្ទះបណ្តាលឲ្យធ្លាក់ឪពុកនិងកូនម្នាក់ ទៅតាមទឹក តែកូនប្រុសបានតោងជាប់ដើមឈើ ត្រូវគេជួយទាន់ ចំណែកឪពុកបានបាត់ខ្លួនរកពុំទាន់ឃើញកាលនោះ ។ ឥឡូវនេះសាកសពជនរងគ្រោះខាងលើ បានរកឃើញហើយ នាពេលព្រឹកថ្ងៃទី២០​ ខែតុលាឆ្នាំ២០២០នេះ ៕

មតិយោបល់