ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាឃាតកម្មម្នាក់ ករណីនាំគ្នាស្ទាក់កាប់ និងវាយបុរសម្នាក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង

ភ្នំពេញ: កាលពីល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំង ស្នងការដ្ឋានរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញព្រហ្មទណ្ឌ សន្តិសុខ បានចាប់ខ្លួនមុខសញ្ញាឃាតកម្មម្នាក់ នៅភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនល្មើសឈ្មោះ ទេន សារ៉ូ ភេទប្រុស កើតឆ្នាំ ១៩៩៤ កំណើតភូមិភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច លំនៅអចិន្ត្រៃយ៍ ភូមិលក្ខជា ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។

ការចាប់ខ្លួននេះ យោងតាមដីកាបញ្ជាចូលខ្លួនលេខ១១៧៤ ចុះថ្ងៃទី ១១ កក្កដា ២០១៩ ពីបទ ឃាតកម្មគិតទុកមុន នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច កាលពីថ្ងៃទី២ កក្កដា ២០១៩ ម៉ោង១៨ និង៣០នាទី លើជនរងគ្រោះឈ្មោះ ឡី ថេង ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិឃុំកើតហេតុ ត្រូវបានឈ្មោះ ទេន សារ៉ូ និងឪពុក ឡុង រី នាំគ្នាស្ទាក់កាប់ និងវាយបណ្តាលឱ្យស្លាប់ នៅតាមផ្លូវ ក្បែរផ្ទះរបស់ជនសង្ស័យ រួចគេចខ្លួន តាំងពីពេលនោះ (ចំពោះឡុង រី ចាប់មិនទាន់បានទេ)។

មូលហេតុ៖ គំនុំ ទៅលើជនរងគ្រោះ ចោទថា ឡុង រី ចេះធ្វើអំពើអាបធ្មប់ ទៅលើកូនចៅរបស់គាត់)។

បច្ចុប្បន្នជនល្មើស សមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់