ព័ត៌មានជាតិ

ក្លិប PSG សុបិន្ត​ចង់បាន​កីឡាករ Wayne Rooney

​ក្លិប PSG គឺ​កំពុង​ត្រៀម​ខ្លួន​រួចរាល់​ហើយ ក្នុង​ការបង្កើត​ទីផ្សារ​ទិញដូរ​កីឡាករ ដោយ​ចំណាយ £ 46 million ដើម្បី​ទទួលយក​សមាជិក​ថ្មី កីឡាករ Wayne Rooney ។​
​ជាមួយនឹង​មហិច្ចតា ដែល​ប្រកាស ថា និង​ក្លាយជា​ចំណាត់ថ្នាក់​ទី ៣ នៅក្នុង​អឺរ៉ុប ហើយក៏​ជា​ក្រុម​ជើង​ខ្លាំង ដែល​ឡើង​ពី Ligue 1 ទន្ទឹមនឹងនេះ​កំពុង​ធ្វើ​ការវិនិយោគ​យ៉ាង​ខ្លាំងក្លា នៅ​ក្នុង​ការ​ទីផ្សារ​កីឡាករ នៅក្នុង​រដូវ​កាល​នេះ ដោយ​ក្នុង​នោះ​រួម​មាន​កីឡាករ Thiago Silva Lavezzi និង Ibrahimovic​។​
​បន្ត​ជាមួយ​នឹង​មហិច្ចតា​ថ្មី​នេះ PSG កំពុង​មាន​គោលដៅ​ថ្មី នៅ អង់គ្លេស ដោយ​ចង់បាន​កីឡាករ​ខ្សែប្រយុទ្ធ​លេខ ១ Wayne Rooney​។​
psg1

1361941432730
​តាំងពី​ចាប់ផ្តើម​នៅ​រដូវ​កាល​នេះ ខ្សែប្រយុទ្ធ​របស់​អង់គ្លេស បានបង្ហាញ​ស្តាយ៍​លេង ដូចជា​មិន​សូវ​ខ្លាំងក្លា​សម្រាប់​លោក Sir Alex Ferguson ដោយ​ដាក់​នៅ​កៅអី​អង្កុយ​ទៅវិញ​។​ទោះបីជា​ទម្រង់​លេង​មិនសូវ​បាន​បង្ហាញ​ក្តី​តែ​កីឡាករ​រូបនេះ មាន​ការចាប់អារម្មណ៍​ពី​ក្រុម​នៅ​អឺរ៉ុប​ណាស់ ដោយ​ចង់បាន​កីឡាករ​រូបនេះ​។​

៤៦ លាន​ផោន ដែល ក្លិប PSG ត្រូវ​ចំណាយ​ឲ្យ Man Utd មុន​នឹង​លោក Sir Alex ចូលនិវត្តន៍​ជាពិសេស​នោះ​។​
​ដូចគ្នានេះដែរ​PSG បាន​ប្រកាស​ថា​ពួកគេ​នឹង​ចំណាយ​ជូន Rooney £ 300,000 ក្នុង​មួយ​សប្តាហ៍ ប្រសិនបើ​កីឡាករ​រូប​នេះ​ព្រម​ផ្ទេរ​ទៅ​បារាំង ដែល​ថ្លៃ​ជាង​នៅ Man Utd រហូតដល់​ទៅ 50,000 ៕

មតិយោបល់