ព័ត៌មានជាតិ

Update៖ (ព័ត៌មានបន្ថែម) រកឃើញសាកសពមន្រ្តីយោធា ដែលជួបឧបទ្ទវហេតុ បាក់ស្ពាននៅស្រុកសៀមប៉ាងហើយ

ស្ទឹងត្រែង: (ព័ត៌មានបឋម) លោកវរសេនីយន៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់ Post News ថា នៅវេលាម៉ោងប្រហែល ៨ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ សាកសពយោធា ដែលជួបឧបទ្ទវហេតុបាក់ស្ពាននោះ បានរកឃើញអណ្ដែតទឹក នៅជិតស្ពានកោះទន្សាយ មិនឆ្ងាយពីទីតាំងកើតហេតុប៉ុន្មានទ្បើយ។

សពជនរងគ្រោះទី១ ឈ្មោះ សុខ វ៉ាន់ឌី ភេទប្រុស អាយុ ២២ ឆ្នាំ និងទី២ឈ្មោះ គីណាក់ ដាលី ភេទប្រុស អ្នកទាំងពីរនៅបម្រើការ នៅវរកាំភ្លើងធំ ទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១។

សូមជំរាបថា ឧបទ្ទវហេតុនេះ បានកើតទ្បើងនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលពីវេលាម៉ោង ៩ជាងពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩៕

មតិយោបល់