ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់តាមដីកាតុលាការ ពាក់ព័ន្ធនឹងករណីប្លន់

ពោធិ៍សាត់ៈ លោកអធិការដ្ឋាននគរបាលស្រុកក្រគរ និងលោក ម៉ោល សុទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានដឹកនាំកម្លាំងប៉ុស្តិ៍សរុប៧នាក់ បានចុះអនុវត្ដដីកាតុលាការចាប់ខ្លួននបុរស២នាក់កាលពីព្រឹកម៉ោង៧ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោកអធិការដ្ឋាននគរបាលស្រុកក្រគរថា ជនជាប់ចោទទី១.ឈ្មោះ ខ្លូត ចម ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់ ជាប់ចោទពីរបទទទួលផលចោរកម្ម ។ ទី២.ឈ្មោះ ភេន សល់ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់ចោលពីបទប្លន់ដែលប្រព្រឹត្តនៅស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយពីចាប់ និងឃាត់ខ្លួនជនជាប់ចោទទាំង២នាក់ខាងលើ ត្រូវបានកម្លាំងបញ្ជូនទៅស្នងការខេត្តពោធិ៍សាត់៕

មតិយោបល់